គេហទំព័រសុខភាព-អាហារ និងអភិវឌ្ឍន៍ ត្រូវបានបង្កើតឡើងដោយ PPM-Confirel Group

ព័ត៌មានខ្លី

កាលបរិច្ឆេទ: ០៨ មករា ២០២៦ / សុខភាព / Author : ATH Sokren

នៅសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ តំណាងឱ្យលោកឧកញ៉ាឱសថបណ្ឌិតហៃ លីអ៊ាង ប្រធានមូលនិធិគីណាល់ លោកទ្រី យន អគ្គនាយករងទទួលបន្ទុកហិរញ្ញវត្ថុបានផ្តល់អំណោយជាស្បៀងអាហារ និងថ្នាំពេទ្យជូនដល់ឯកឧត្តមស្រេង ហុង អភិបាលរងខេត្តបាត់ដំបងតាមរយៈលោកនុត សុវណ្ណ ជាតំណាងរបស់ឯកឧត្តម។ កញ្ចប់អំណោយរួមមាន គ្រាប់ស្វាយចន្ទីរសជាតិស្ករត្នោត (កញ្ចប់១៥០ក្រាម) គ្រាប់ស្វាយចន្ទីរសជាតិម្រេចកំពត (កញ្ចប់១៥០ក្រាម) ស្ករសាច់កំពង់ស្ពឺ (ចំណុះកែវ១គីឡូក្រាម) ស្ករត្នោត​(កញ្ចប់២០០ក្រាម) ដំណាប់ស្វាយរមូរលាយសារាយសមុទ្រ (កញ្ចប់២០០ក្រាម) និងត្នោតតាឡា(ចំណុះកែវ២០០ក្រាម) សរុបទាំងអស់គឺ ១៥០២ កញ្ចប់/កែវ ព្រមទាំងថ្នាំពេទ្យរបស់សហគ្រាសផលិតឱសថប៉េប៉េអឹមដូចជា ថ្នាំបំបាត់ឈឺចុកចាប់ Meperine 10 mg ថ្នាំវីតាមីន Polyvit ADEC និងថ្នាំ Pyrantox 250 mg សរុបទាំងអស់គឺ ៨២ ប្រអប់/ដប៕